ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​ថៃ៖ ​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០នេះ រដ្ឋាភិបាលថៃ បានទទូចឲ្យប្រជាជនថៃដែលនឹងត្រលប់មកកាន់មាតុប្រទេសវិញ ត្រូវធ្វើត្តាឡីស័កហើយបង់ថ្លៃចំណាយដោយខ្លួនឯង ។នេះបើតាមការអះអាងពីអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin

លោក Taweesilp Visanuyothin បានបញ្ជាក់ថា ខ្ទង់ចំណាយជាមធ្យមលើការស្នាក់នៅរយៈពេល១៤ថ្ងៃនៅមណ្ឌលត្តាឡីស័ករដ្ឋ មានប្រមាណ១៤ ០០០ បាត ៤៤០ដុល្លារ នេះគឺមិនទាន់គិត ថ្នាំសង្កូវឡើយដោយសារតែអ្នកត្រលប់មកវិញកើនឡើង ទីកន្លែងច្រើនទៀតនឹងត្រូវរៀបចំធ្វើជាមណ្ឌលត្តាឡីស័ករដ្ឋ ដែលបានដាក់បន្ទុកខ្លាំងលើការចំណាយរបស់រដ្ឋាភិបាល នេះបើការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍

លោក Taweesilp និយាយបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋថៃជាងម៉ឺននាក់ បានវិលត្រលប់មកកាន់ប្រទេសកំណើតវិញ ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលលើកទឹកចិត្តឲ្យអ្នកដែលមានលទ្ធភាពបង់ថ្លៃហើយស្នាក់នៅសណ្ឋាគារដើម្បីធ្វើត្តាឡីស័ក

ទាក់ទិនជើងហោះហើរដឹកពលរដ្ឋថៃពីបរទេសមកប្រទេសកំណើតវិញវេជ្ជបណ្ឌិត Taweesilp លើកឡើងថា រដ្ឋាភិបាលថៃបានសម្រេចចិត្តបង្កើនកូតាពី២០០នាក់ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ព្រោះតែតម្រូវការកើនឡើង

សូមជម្រាបថាពាក់ព័ន្ធកង្វល់ពលរដ្ឋថៃជុំវិញរឿងថា អ្នកការទូតបរទេសស្នាក់នៅអគារខុនដូនោះ មន្ត្រីអ្នកនាំពាក្យ ក៏បានអះអាងថា៖ ក្រសួងការបរទេសថៃ បានស្នើសុំឲ្យគ្រប់ស្ថានទូតទាំងអស់ក្នុងប្រទេសថៃ ធានាថាមន្ត្រីទូតពួកគេធ្វើត្តាឡីស័កតាមវិធានសុខាភិបាលត្រឹមត្រូវ

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ២១ ខែកក្កដានេះ ប្រទេសថៃ រាយការណ៍ករណីឆ្លងសរុប ៣២៥០ករណី ក្នុងនោះជាសះស្បើយ ៣០៩៦នាក់ហើយអ្នកស្លាប់មាន ៥៨នាក់ ដោយ៖ស តារា


ចែករំលែក៖