ខេត្តឧត្ដរមានជ័យ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីចែកចាយនិងប្រើប្រាស់និងរក្សារទុកនូវសារធាតុញៀនដោយខុសច្បាប់កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖ វេលាម៉ោង ១៤:០០នាទីរសៀល កម្លាំងបុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ បានសហការជាមួយកម្លាំងសឹករងខេត្ត និងកម្លាំងចម្រុះការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត បានធ្វើការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់មាន ៖
ទី១- ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិដូនកែន ឃុំដូនកែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ទី២- ឈ្មោះ ប៊ឹក ណាម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ។
សមត្ថកិច្ច ឆែកឆេរដកហូតបានវត្ថុតាងរួមមាន ៖
មេតំហ្វេតាមីន (ម៉ាទឹកកក ICE ) ចំនួន ០២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ០២គ្រឿង , ម៉ូតូចំនួន ០២គ្រឿង,ប្រាក់រៀលចំនួន៥០,០០០រៀលនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ប៉ែន នួន