ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនប្រេង​ Total របស់បារាំង ក្លាយទៅជាក្រុមហ៊ុនរបស់អឺរ៉ុបវិញហើយ

ចែករំលែក៖

អន្តរជាតិ៖ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង​ តូតាល់ នៅពេលនេះ​បានអនុវត្ត តាមច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប។ ទាំងនោះហើយ​អនុញ្ញាតឲ្យក្រុមហ៊ុន​ធ្វើសកម្មភាព​នៅគ្រប់ប្រទេសទាំងអស់ របស់សហគមន៍អឺរ៉ុប ក្រោមលក្ខខណ្ឌច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប​។
ក្រុមហ៊ុន Total SA បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Total SE ក្រោយបញ្ចប់​បែបបទចុះបញ្ជីជាមួយ​អង្គការពាណិជ្ជកម្ម​ ​នៅ Nanterreប្រទេសបារាំង កាលពីថ្ងៃទី​១៦ខែកក្កដា​ឆ្នាំ​២០២០​ ដោយក្លាយជាក្រុមហ៊ុនអឺរ៉ុប។
កន្លងមកការកែប្រែច្បាប់បែបនេះ ត្រូវបានក្រុមហ៊ុន Airbus និង Constellium អនុវត្ត​ជាក្រុមហ៊ុន របស់សហគមន៍អឺរ៉ុបដែរ។
អគ្គនាយកក្រុមហ៊ុនតូតាល់ លោក ​Patrick Pouyanné បានបញ្ជាក់ថា​«ពិតជារឿងដ៏ល្អ​ក្នុងពេលក្រុមហ៊ុនធំៗនៅក្នុងតំបន់អឺរ៉ុប​បានបង្ហាញពីទំនុកចិត្ត​ នៅក្នុងសហគមន៍អឺរ៉ុប។
ក្រុមហ៊ុន SA គឺជាក្រុមហ៊ុនប្រេងជាតិរបស់បារាំង​​ ដែលជាក្រុមហ៊ុន​១​ក្នុងចំណោមក្រុមហ៊ុនទាំង​៦ ដែលធំបំផុតនៅលើពិភពលោក​។ ក្រុមហ៊ុននេះមានទីតាំង​នៅស្រុកLa Défense ភាគខាងលិចទីក្រុងប៉ារីស។ ក្រុមហ៊ុននេះមានសាខាជាច្រើននៅតាមបណ្តាប្រទេសជុំវិញពិភពលោក​៕​៕ដោយ៖ធី រីណា


ចែករំលែក៖