ព័ត៌មានទាន់ហេតុការណ៍៖

បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូល ដោយផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក្នុងគោលបំណង ចូលរួមចំណែកក្នុងយុទ្ធនាការ បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូល ដោយផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទអាចទទួលបានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក ហើយនិងកាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងតំណាក់កាលនៃការរីករាលដាលមេរោគកូវិដ ១៩ ស្ថានីយ៍ផលិតកូនត្រីពូជនៅខេត្តសៀមរាប រួមជាមួយនិងកសិដ្ឋានផលិតកូនត្រីពូជរបស់កសិករនៅតាមបណ្តាស្រុកចំនួន ០៨ កន្លែង កសិករចិញ្ចឹមនិងផលិតកូនកង្កែបចំនួន ៦៦ គ្រួសារ និងកសិករចិញ្ចឹមនិងផលិតកូនកន្ធាយចំនួន ១៧ គ្រួសារ បានចូលរួមផលិតកូនត្រី កង្កែប និងកន្ធាយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានចំនួន ១០,៥ លានក្បាល ដែលក្នុងនេះមាន៖
១) ត្រីទីឡាព្យាចំនួន ៣,៣ លានក្បាល, ២) ត្រីឆ្ពិនចំនួន ៥,២ លានក្បាល, ៣) ត្រីអណ្តែងចំនួន ២,១ លានក្បាល, ៤) ត្រីកាបសាមញ្ញចំនួន ០,១៤ លានក្បាល, ៥) ត្រីក្រាញ់ចំនួន ៤០ ០០០ ក្បាល, ៦) កង្កែបចំនួន ០,៧ លានក្បាល និង ៧) កន្ធាយចំនួន ២០ ០០០ ក្បាល ៕ដោយ៖សិលា


ចែករំលែក៖