ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះរុះរើសសំណង់ខ្ទមខុសច្បាប់ នៅព្រែកទឹកសាបក្បាលឆាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ គណៈបញ្ជាការឯកភាពខេត្ត បានឃើញថាប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកអនាធិបតេយ្យនៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្តេញចេញ ក្រោយពីបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះ បានមកតាំងនៅតំបន់អូរត្រាវ ភូមិ១សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង។
រហូតដល់ថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាមនខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ណែនាំ និងរុះរើ ទីកម្រកអនាធិបតេយ្យនៅទីតាំងចំណុចខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។
បន្ថែមពីនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត បានឃើញថាមិនមានការរុះរើនោះឡើយ លើសពីនេះពួកគាត់បានសាងសង់ផ្ទះ និងខ្ទមបន្ថែមទៀត។ បន្ទាប់មក នៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ គណៈបញ្ជាការឯកឧាពខេត្តសហការមន្រ្តីជំនាញ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយនេះតែម្តង៕ដោយ៖សិលា


ចែករំលែក៖