ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ ធ្វើអត្តឃាតនៅទីស្នាក់ការតែម្តង

ចែករំលែក៖

អន្តរជាតិ៖ ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ រដ្ឋIllinois លោក​​ Dion Boyd ដែលទើបបានឡើង​ឋានៈជាស្នងការរង បានធ្វើអត្តឃាតនៅថ្ងៃទី​២៨ ខែកក្កដា ។ ការណីធ្វើអត្តឃាតនេះគឺជាលើកទីពីរហើយក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ ដោយសារតែរងសម្ពាធការងារខ្លាំងពេក។
អភិបាលក្រុងជីកាហ្គោ លោកស្រី Lori Lightfoot បានប្រកាសនៅថ្ងៃទី​២៨ ខែកក្កដា(ពេលវេលាអាមេរិក)ថា «ស្នងការរង​ទទួលបន្ទុកតាមដានបណ្តាញជនល្មើស លោក Dion Boyd អាយុ​៥៧ឆ្នាំបានធ្វើអត្តឃាតកាលពីយប់មុិញ»។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពរបស់លោក​Dion Boyd​ មានស្នាមគ្រាប់កាំភ្លើង ក្រោយពីគេបានឃើញសាកសពរបស់លោក នៅក្នុងទីស្នាក់ការប៉ូលិស​ក្នុងតំបន់​Homan Square ភាគខាងលិចទីក្រុងជីកាហ្គោនៅព្រឹកថ្ងៃទី​២៨ខែកក្កដា​។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី​២៩ ខែកក្កដា ស្នងការប៉ូលិសទីក្រុងជីកាហ្គោ លោកDavid Brown បាន បង្ហាញការសោកស្តាយយ៉ាងខ្លាំង ​ចំពោះការធ្វើអត្តឃាតរបស់លោក ​Dion Boyd​ ។ នៅពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីការធ្វើអត្តឃាតរបស់ស្នងការរងប៉ូលិសទីក្រុងជីកាហ្គោ៕

ដោយ៖ធី រីណា


ចែករំលែក៖