ភ្នំពេញ៖ ក្នុងគោលបំណងការពារ ការរាតត្បាតជំងឺវីរុសកូវីដ-១៩ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល បទបញ្ជារបស់រាជរដ្ឋាភិបាល លោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមាននិងបញ្ជាក់សារជាថ្មីថា និងបិទទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត ចំណែកឯម្ចាស់អាជីវកម្មវិញត្រូវតែប្រឈមចំពោះមុខច្បាប់។
ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៩ខែកក្កដា២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមាននិងបញ្ជាក់សារជាថ្មីថានឹងបិទទីតាំងអាជីវកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត ចំណែកឯម្ចាស់អាជីវកម្មវិញត្រូវតែប្រឈមចំពោះមុខច្បាប់ ជាពិសេសបទបញ្ញត្តរបស់គណៈកម្មការកូវីដ-១៩ ប្រសិនបើនៅតែផ្គើនលួចបើកដំណើរការទៀត ។
លោកអភិបាលបញ្ជាក់ថា ៖ អាជ្ញាធររាជធានីភ្នំពេញ មិនអត់អោនអោយអ្នកដែលបើកអាជីវកម្មល្មើសការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ទាក់ទងជំងឺកូវីដ-១៩នោះទេ គឺមិនរួចពីច្បាប់ឡើយ៕ដោយ៖សិលា