ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ គ្រួសារអតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ចំ និងក្រុមការងារ រួមទាំងលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ គ្រួសារអតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលអោយប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ។
ឆ្លៀតឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់ លោក ក៏បានលើកពីស្ថានភាពជំងឺកូវីដ-១៩ ជុំវិញពិភពលោក និងការមានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងបានណែនាំប្រជាពលរដ្ឋត្រូវតែគោរពតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ រាតត្បាត។

ក្នុងនោះដែរនាយឧត្តមសេនីយ៍ បានឧបត្ថម្ភដល់៖
+ការបោះបង្គោលដីសាធារណៈរបស់រដ្ឋទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ជៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកាអស់ ៧,៥០០,០០០៛។
+គ្រួសារអតីតយុទ្ធជន នូវថវិកា ៥០០,០០០៛
+គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖
1. អង្ករ ៥០គីឡូក្រាម
2. មី ២កេស
3. ប៊ីចេង ២កញ្ចប់
4. ទឹកត្រី ២យួរ
5. ទឹកស៉ីអ៉ីវ ២យួរ
6. ទឹកសុទ្ធ ២កេស
7. ទឹកក្រូច ២កេស
8. ថវិកា ១,០០០,០០០៛
ឧបត្ថម្ភអ្នកចូលរួមក្នុងកម្មវិធី ៧៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ ៥០,០០០៛ អស់ថវិកា ៣,៨០០,០០០៛។ សរុបថវិកាជារួមមានចំនួន ១២,៨០០,០០០៛ និង ៧០$៕

ដោយ៖សិលា


ចែករំលែក៖