ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារមានវិបត្តិក្នុងគ្រួសារ​នារីមានផ្ទៃពោះ៣ខែម្នាក់បានធ្វើអត្តឃាតដោយចងក

ចែករំលែក៖

ភ្នំពេញ៖ នារី​មាន​ផ្ទៃពោះ​៣​ខែម្នា​ក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក ​គ្រាន់តែ​ឈ្លោះប្រកែកគ្នាជាមួយ​ប្ដី​បន្តិច​ប​ន្តួចប៉ុណ្ណោះ។

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​ នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា នារីដែលធ្វើអត្តឃាត​​មានឈ្មោះ ស្រី ល័​ក្ខ អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

ប្រភពព័ត៌មានពីប្អូនស្រី​ម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានឡាយវីដេអូស្រែកក្រោយពី​ឈ្លោះ​គ្នា​ជាមួយ​ប្ដី ហើយក៏​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន។ ពេលនោះ​រូបគាត់​ក៏​ស្ទុះ​ទៅ​មើលឃើញ​ស្ត្រី​រងគ្រោះ​ចងក​ជាមួយ​ខ្សែ​អង្រឹង​ភ្ជាប់​ទៅនឹង​ឥដ្ឋ​ខ្យល់​លើ​បង្អួច​ត្រដរខ្យល់​ទៅហើយ ។ រូបគាត់​ក៏​រត់​មក​ប្រាប់​គេឯង​ឲ្យ​មកជួយតែអកុសលនារី​រងគ្រោះបាន​ស្លាប់​បាត់ទៅហើយ​។

​ប្រភព​ដដែល​បាន​បន្តទៀតថា នារីរូបនេះ មុននឹងសម្លាប់ខ្លួន ​គេបានឮ​សំឡេង​ឈ្លោះ​គ្នា​ជាមួយ​ប្តី តែ​មិនដឹង​ឈ្លោះ​គ្នា​ពីរឿង​អី​នោះទេ។ ក្រោយមក​ប្តី​នោះបាន​ចេញទៅ​បាត់ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​​ចងកសម្លាប់ខ្លួនតែម្តង។​

​បន្ទាប់​ពីកើតហេតុ សមត្ថកិច្ច​ខាងកោសល្យវិច័យ បាន​ចុះមក​ពិនិត្យមើល សាកសព​ហើយបាន​សន្និដ្ឋានថា នារី​រងគ្រោះ​​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ប្រាកដមែន​។ 

សមត្ថកិច្ចធ្វើកំណត់ហេតុឲ្យរថយន្តដឹកសព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ជ្រោយពេជ្រ


ចែករំលែក៖