អន្តរជាតិ៖ កាលពីថ្ងៃទី៤ខែសីហា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ីលោក Denis Manturov បានប្រកាសថា ក្តីសង្ឃឹម ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ រុស្ស៊ីចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំ នៅខែកញ្ញា ខាងមុខនេះ។
លោកDenis Manturov បានឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មានTassថាគម្រោងផលិតវ៉ាក់សាំងនឹងត្រូវធ្វើឡើងនៅក្រុងចំនួន៣គឺ Vladimir, Yaroslavl និង Moscow។
លោកDenis Manturov បានបញ្ជាក់ថា«យើងមានជំនឿចិត្តក្នុងការចាប់ផ្តើមផលិតវ៉ាក់សាំងទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខ។តាមគម្រោងនៅចុងឆ្នាំនេះ រុស្ស៊ីនឹងផលិតបានវ៉ាក់សាំងរាប់រយពាន់ដូសក្នុងមួយខែៗ ហើយបន្តកើនឡើងរាប់លានដូស នៅដើមឆ្នាំ២០២១។
បច្ចុប្បន្នរុស្ស៊ីបានធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី៣ ជាទ្រង់ទ្រាយធំ ដើម្បីធានាដល់កម្រិតសុវត្ថិភាព និង ប្រសិទ្ធភាពដល់ពលរដ្ឋរុស្ស៊ី ។
បច្ចុប្បន្នរុស្ស៊ី ឈរលំដាប់ទី៤នៅលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ-១៩ បន្ទាប់ពី អាមេរិក ប្រេស៊ីល និងឥណ្ឌា ។ បច្ចុប្បន្ន រុស្ស៊ីមានអ្នកឆ្លង861,423នាក់ ស្លាប់14,351នាក់ និងព្យាបាលជាសះស្បើយ 661,471នាក់៕ដោយ៖ធី រីណា