ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យកត់កន្ទុយលេខវៀតណាមខុសច្បាប់ស្រីស្អាត ទូច ស្រីនិច

ចែករំលែក៖

ខេត្តកណ្តាល៖ នៅវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំណុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ទូច ស្រីនិច ភេទស្រី អាយុ២០ឆ្នាំមានទីលំនៅភូមិក្រពេីហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោត ។

ក្នុងនោះដែរសមត្ថកិច្ចក៏ប្រមូលបានវត្ថុតាងមួយចំនួនរួមមាន៖

-ប្រាក់រៀល១.៣៩៥.០០០រៀល

-ម៉ាស៊ីនព្រីនឆ្នោតMODERN LOTTERY១គ្រឿង

-ម៉ាស៊ីនព្រីនឆ្នោតខ្មែរ១គ្រឿង

-ម៉ាស៊ីនគិតលេខ០១គ្រឿង។

ទូរស័ព្ទ២គ្រឿង(ម៉ាកOPPOពណ៌ខ្មៅ១គ្រឿងនិងម៉ាកIphone១១ពណ៌ស្លែ១គ្រឿង)។

-វិញ្ញាបនបត្របញ្ជាក់សិទ្ធិលក់ឆ្នោតខ្មែរ១សន្លឹក។

-កិច្ចសន្យាផ្តល់សិទ្ធិឲ្យភ្នាក់ងារលក់ឆ្នោតខ្មែរ១ច្បាប់ (៤សន្លឹក)។

-ក្រដាសកត់ឆ្នោតខ្មែររួច៦សន្លឹក(ធំ៣,តូច៣)។

-ក្រដាសកាបោន២សន្លឹក(ធំ១, តូច១ )។

-ក្រដាសសម្រាប់កត់ឆ្នោត២ដុំ(ធំ១ ,តូច១ )។

ពេលនេះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរ បន្តចាត់ការតាមនីតិវិធី។

សូមជម្រាបថា លោកឧត្តមេសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានណែនាំ និងបញ្ជាដាច់ណាត់ឱ្យសមត្ថកិច្ចតាមមូលដ្ឋានបង្ក្រាបបនល្បែងសុីសង បទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕ 

ដោយ៖ សិលា


ចែករំលែក៖