ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារម៉ាក្រូ ប្រកាសផ្អាកអាប់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារទៅអតិថិជនវិញ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្សារម៉ាក្រូ បានចេញសេចក្ដីជូ​នដំណឹងដល់អតិថិជនរបស់ខ្លួនថា៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារមកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខធ១៣–០២០–០០៤។

សូមជម្រាបថា ផ្សារម៉ាក្រូ ដែលជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះដុំនិង​លក់​រាយ​ធំ​បំផុតដែលបានឈាន​ជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ។

ដោយឡែកអ្នកខាងផ្សារ ក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២​ដុល្លារ និង ៥ដុល្លារនេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕

ដោយ៖ស តារា


ចែករំលែក៖