ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង នៅបណ្ឌិត្យសភានគរបាលជាតិ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង ក្នុងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ៖ ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានប្រវែង៧៧០ម៉ែត្រ ទទឹងមានប្រវែងចាប់ពី៥ទៅ៧ម៉ែត្រ និងមានកន្លែងខ្លះ៨ម៉ែត្រតាមស្ថានភាពផ្លូវ និងមានឃឿនអមសងខាងផ្លូវមានប្រវែង១,៦៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចំណាយថវិកាចំនួន១០៤, ៥៣០ដុល្លារសហរដ្ឋអាមេរិក។

ផ្លូវមួយខ្សែនេះ ស្ថិតក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលជាតិ ជាប់របងខាងលិច និងឈាងខាងជើង៕

ដោយ៖ សហការី


ចែករំលែក៖