ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែគ្រោះរាំងស្ងួត និងការឈ្លានពានពីកម្រិតទឹកប្រៃធ្វើឲ្យកសិករវៀតណាម នៅតំបន់ដីសណ្តទន្លេមេគង្គ សម្រេចកាប់ដើមទុរេនរាប់រយហិកតាចោល

ចែករំលែក៖

អន្តរជាតិ៖ ដោយសារគ្រោះរាំងស្ងួត និងការឈ្លានពានពីកម្រិតទឹកប្រៃ បានធ្វើឲ្យប្រជាកសិករ រស់នៅតំបន់ដីសណ្ដរទន្លេមេគង្គ កំពុងនាំគ្នាកាប់ដើមទុរេនរាប់រយហិកតា ព្រោះតែរងការខូចខាតផងដែរ ខណៈដែលអស់រយៈពេលជាច្រើនឆ្នាំ Le Van Thoi អាចរកចំណូលបានពី៦០០៨០០លានដុង (២៥,៨០០ ទៅ ៣៤,៤០០ ដុល្លារ) ក្នុងមួយឆ្នាំពីចម្ការទុរេនរបស់គាត់នៅក្រុង Cai Lay ខេត្ត Tien Giang

សូមជម្រាបថា កាលពីឆ្នាំមុនក្នុងរយៈពេលនេះ ដើមទុរេននៅក្នុងចម្ការរបស់កសិកររូបនេះបានចាប់ផ្ដើមចេញផ្កា ហើយនិងត្រូវប្រមូលផលនៅខែមករាប៉ុន្តែនៅឆ្នាំនេះមិនដូចឆ្នាំមុនឡើយ ពោលគឺខុសស្រឡះសម្រាប់ដំណាំដ៏មានសក្ដានុពលមួយនេះ ខណៈចម្ការទុរេនមើលទៅដូចជាត្រូវបោះបង់ចោលជាយូរឆ្នាំ ដោយដីក្ដៅ ស្ងួត ហួតហែង និងប្រេះ ហើយដំណាំភាគច្រើនងាប់ហើយប្រែទៅជាខ្មៅ ជាមួយស្លឹករបស់វាក្រៀមស្វិត។ ទាំងនេះបណ្តាលមកពីគ្រោះរាំងស្ងួត និងកម្រិតទឹកប្រៃដែលមិនធ្លាប់មានពីមុនមក ដោយបានវាយលុកលើដំណាំអស់រយៈពេលជិត ៦ខែនៅតំបន់ដីសណ្ដមេគង្គ។

ដោយឡែកបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថារដូវវស្សាបានមកដល់ចុងឆ្នាំមុនហើយខ្លីជាងធម្មតា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់តិចជាងធម្មតា % ស្មើនឹង ,២៤០ មីលីម៉ែត្រ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការបាត់បង់ដើមទុរេនយ៉ាងច្រើននិងការរំពឹងថានឹងមានជាតិប្រៃកាន់តែអាក្រក់នៅឆ្នាំក្រោយ ក៏កសិករភាគច្រើននៅតែចង់បន្តដាំផ្លែឈើនេះនៅឆ្នាំក្រោយ ព្រោះវាជាដំណាំប្រពៃណីដែលផ្តល់ផលចំណេញខ្ពស់៕ដោយ៖ស តារា


ចែករំលែក៖