ភ្នំពេញ៖ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន គ.ប.ផ.ក និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) តំណាងឲ្យ ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំរួម នៃអ្នកសម្របសម្រួលថ្នាក់ជាតិ និងក្រសួងបង្គោលក្នុងការអនុវត្តផែនការការងារគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន ដេីម្បីប្រជុំប្រមូលធាតុចូលនានា សម្រាប់ការអភិវឌ្ឍផែនការការងារទី៤ នៃគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន(IAI Work Plan IV 2021-2025) ។
កិច្ចប្រជុំនេះដែរ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ដោយមានការចូលរួមមកពីតំណាងក្រសួងពាក់ពន្ធ័នានាផងដែរ។
គូសបញ្ជាក់ផងដែរ គំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន(IAI) ត្រូវបានបង្កេីតទ្បេីងនៅឆ្នាំ២០០០ ក្នុងគោលបំណងជួយប្រទេសសមាជិកអាស៊ានថ្មី ដូចជា កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា និងវៀតណាម អោយអាចធ្វេីសមាហរណកម្មទៅក្នុងយន្តការតំបន់បាន ដូចប្រទេសសមាជិកចាស់៕
ដោយ៖ សិលា