ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាទាញពស់ថ្លាន់ពីរថយន្តអស់ជាង ៣ម៉ោងមិនរួច មានតែ​បុរសខ្មែរប្រើ​វិធីបុរាណមួយ ចេញភ្លែត

ចែករំលែក៖

តាមរយៈរូបភាពមួយត្រូវបានគេបង្ហោះចែកចាយពេញហ្វេកប៊ុក ដែលបានបង្ហាញបុរសជនជាតិថៃមួយក្រុមនំាគ្នាទាញពស់ថ្លាន់មួយចេញពីឡានPickup មួយ​គ្រឿង តែទាញយ៉ាងណានូវតែមិនចេញ។  ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ដែលគេអះអាងថាជាជនជាតិខ្មែរដែលមកធ្វើការក្នុងទឹកដីនៃប្រទេសថៃ បានសស្ម័គ្រចិត្ត​ជួយ​ចាប់​ពស់​ថ្លាន់​​ដែល​ជាប់​ក្នុង​គ្រឿង​ម៉ាស៊ីន​រថយន្ត​តូយូតា​ Pickup មួយ​គ្រឿង​ដោយ​ប្រើ​វិធី​បុរាណ​​របស់​ដូន​តា​​​ខ្មែរ។
​បន្ទាប់​ពី​ឃើញ​ក្រុម​សង្គ្រោះ​ប្រើ​ពេល​ច្រើន​ម៉ោង​ហើយ​នៅ​តែ​មិន​អាច​ជួយ​បាន​ ​បុរស​ខ្មែរ​ដែល​ជា​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ​ឈ្មោះ​រ៉ាទិត្យ ​បាន​ស្ម័គ្រ​ចិត្ត​ចូល​ជួយ​ដោយ​ប្រើ​វិធី​សាស្ត្រ​បែប​​បុរាណ​ខ្មែរ​ គឺ​ប្រើ​​មាត់​ខាំ​កន្ទុយ​ពស់។ ខាំ​កន្ទុយ​ផង ទាញ​ផង​ ស្រាប់​តែ​អាច​យក​ពស់​​នោះ​ចេញ​​មក​ភ្លាម​បាន​ រួច​ក៏​លែង​ពស់​ទៅ​ក្នុង​ព្រៃ​វិញ។វិធី​នេះ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ងឿង​ឆ្ងល់​ជា​ខ្លាំង ព្រោះ​មិន​ដែល​ឃើញ​ពី​មុន។ ពួក​គេ​បាន​ហៅ​បុរស​ខ្មែរ​នេះ​ ជា​វីរបុរស​ទៀត​​ផង៕ ដោយ៖ សសម


ចែករំលែក៖