ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំង Sputnik V ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ីមានតម្លៃប៉ុន្មាន?

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន​ បានប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោក ហើយវ៉ាក់សាំងនោះ មានឈ្មោះថា Sputnik V ដែលនៅពេលនេះមានប្រទេសចំនួន​២០ ហើយបានបញ្ជាទិញវ៉ាក់សាំងរបស់រុស្សុី តើវ៉ាក់សាំងនោះមានតម្លៃប៉ុន្មាន?
បណ្តាញទូរទស្សន៍Rossya 24 របស់រុស្ស៊ីកាលពីយប់ថ្ងៃទី​១២ខែសីហា បានផ្សាយថា​ ប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន R-Pharm លោក Alexey Repik បានប្រកាសថា តម្លៃវ៉ាក់សាំង​​Sputnik V ដែលលក់ចេញទៅក្រៅប្រទេសមានតម្លៃប្រមាណ​១០ ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ពីរដូស​។
តាមការលើកឡើងរបស់លោក Alexey Repik ​បានបញ្ជាក់ថា​ វ៉ាក់សាំងដំបូងនាំចេញគឺមានតម្លៃថ្លៃ​ ប៉ុន្តែក្រោយមក វ៉ាក់សាំងផលិតបានចំនួនច្រើន​ហើយនោះនឹងមានតម្លៃទាបវិញ​។
វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដំបូងគេបង្អស់របស់រុស្ស៊ី ផលិតដោយមជ្ឈមណ្ឌល​ជាតិស្រាវជ្រាវជីវសាស្ត្រ​ Gamaley (SIC) សហការជាមួយក្រសួងការពារជាតិ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង ខាងលើ​។
ក្រោយការប្រកាសថាជាប្រទេសទីមួយនៅលើពិភពលោក​មានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ នៅពេលនេះមានប្រទេសជាច្រើន ពិសេស សហរដ្ឋអាមេរិក បានបង្ហាញពីការមន្ទិលសង្ស័យពីកម្រិតសុវត្ថិភាព​របស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្សុី។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ៕ដោយ៖ធី រីណា


ចែករំលែក៖