ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សា​ចំនួន​១៣ក្នុងចំណោម១៥ប្រទេស​សរសេរលិខិត​ប្រឆាំងអាមេរិកស្តីពីបញ្ហាអុីរ៉ង់​

ចែករំលែក៖

អន្តរជាតិ៖ក្នុងចំណោមប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្កការសហប្រជាជាតិ​ទាំង១៥ប្រទេស មាន​១៣ប្រទេសបានសរសេរលិខិត​ប្រឆាំង​ការសម្រេចរបស់អាមេរិក ពាក់ព័ន្ធការដាក់ទណ្ឌកម្មទៅលើ​ប្រទេសអុីរ៉ង់។ ក្នុងចំណោមប្រទេស សមាជិកគឺប្រទេសសាធារណរដ្ឋDominica មិនសេសេរលិខិតប្រឆាំងអាមេរិក។
ការដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ របស់អាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំង​​ពីបណ្តាប្រទេស​ជាសមាជិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ កាលពីថ្ងៃទី​២០ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ ​Mike Pompeo បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ ពន្យារពេលដាក់ទណ្ឌកម្ម​ដល់ប្រទេសអុីរ៉ង់​។ ក្នុងរយៈពេល​២៤ម៉ោង​ក្រោយអាមេរិក​ប្រកាសដាក់ទណ្ឌកម្ម មានប្រទេសចំនួន១៣ក្នុងចំណោម​១៥ប្រទេស​បានសរសេរលិខិតប្រឆាំងអាមេរិក​។
កន្លងមកសារព័ត៌មាន ​Euronews បានផ្សាយថា មានប្រទេស​ចំនួន​៣នៅតំបន់អឺរ៉ុប​ មានអង់គ្លេស បារាំង និងអាល្លឺម៉ង់​បានចេញសេចក្តីប្រកាសរួម​ប្រឆាំង ការសម្រេចបន្តដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់។
ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ​Mike Pompeo ប្រកាសបន្តដាក់ទណ្ឌកម្មអុីរ៉ង់​ ក្រុមប្រឹក្សាសន្តិសុខមានរយៈពេល​១០ថ្ងៃដើម្បីសម្រេច​ ថាតើអនុម័ត​ឬក៏ច្រានចោលសេចក្តីព្រាងច្បាប់បន្តដាក់ទណ្ឌកម្មនោះ។ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ ឯកភាព​ ច្បាប់ដាក់ទណ្ឌកម្ម នឹងត្រូវពន្យារពេលដោយស្វ័យប្រវត្តិ៕

ដោយ៖ធី រីណា


ចែករំលែក៖