ព័ត៌មានទាន់ហេតុការណ៍៖

ឈប់បាន ឈប់ទៅ ការលួចលក់បង្គាបន្លំដាក់ចាហួយមានសារធាតុគីមី បំផ្លាញសុខភាពពលរដ្ឋ

ចែករំលែក៖

ខេត្តកែប ៖ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកែប បានឱ្យដឹងថា៖ សមត្ថកិច្ច បំផ្លាញបង្គាមានសារធាតុចាហួយ និងគីមី ជិត១០០គីឡូក្រាមដែលរកឃើញនៅផ្សារក្តាម។

សូមជម្រាបថា៖ បង្គាទាំងនេះត្រូវបានរកឃើញនៅក្នុងពេលដែលលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្រី្តជំនាញចុះពិនិត្យគុណភាពទំនិញនៅផ្សារក្ដាមក្រុងកែប កាលពីព្រឹកថ្ងៃទី២២ សីហា។

បើតាមមន្រី្តជំនាញអះអាងថា ៖ នឹងបន្តស្វែងរកមុខសញ្ញាបន្ថែម និងមិនឲ្យមានឈ្មួញឆ្លៀតឱកាស លក់ទំនិញគ្មានគុណភាពនៅលើទីផ្សារខេត្តកែបទៀតឡើយ។ ទន្ទឹមនឹងនេះ  សមត្ថកិច្ចក៏បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នផលិតផលក្លែងក្លាយ និងចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច បើសង្ស័យទីតាំងណាមួយ លក់ផលិតផលខុសច្បាប់ ដើម្បីទប់ស្កាត់ និងការពារសុខុមាលភាពពលរដ្ឋទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ តើការរកសុីរបស់បងប្អូនអាជីវករ មានគំនិតទុច្ចរិតបំផ្លាញសុខភាពពលរដ្ឋបែបនេះ សួរថា អ្នកសប្បាយចិត្តមែន..? ជីវិតអ្នកៗស្រឡាញ់ .. ចុះគេអត់ចេះស្រឡាញ់ជីវិតគេមែនទេ..!!!៕ដោយ៖ សិលា


ចែករំលែក៖