ព័ត៌មានទាន់ហេតុការណ៍៖

ដល់កហើយ! ខេម ប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែនិងផ្ញើសារវាយបកទៅកាន់ថៅកែផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយជួបរឿងរ៉ាវដ៏ក្តៅគគុកអំពីសេចក្តីជូនដំណឹងរបស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) អំពីការអញ្ជើញឲ្យអតីតារាចម្រៀងរបស់ខ្លួន គឺលោក ខេម ឲ្យចូលខ្លួនមកដោះស្រាយរឿងមិនទាន់ចប់កុងត្រាហើយចេញទៅច្រៀងនៅផលិតកម្មផ្សេង នោះបានធ្វើឲ្យតារាចម្រៀងខេម ទប់មិនតបតបានគឺបានផ្ញើសារយ៉ាងចាស់ដៃទៅកាន់ថៅកែផលិតកម្មថោន គឺលោក វ៉ា សុធា។

 ខេម បានប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែដែលពិបាកនឹងទ្រាំទ្រនឹងទង្វើមួយចំនួននៅផលិតកម្មចាស់ ដែលធ្វើឲ្យខ្លួនជួបទុក្ខលំបាកច្រើន។

សាររៀបរាប់អំពីផលលំបាកនឹងអារម្មណ៍ក្នុងចិត្តរបស់តារាចម្រៀងខេម ភ្ជាប់ដោយរូបថតលោក វ៉ា សុធា និងភរិយា បានបង្ហាញ កាន់តែធ្វើឲ្យមហាជនបានដឹងអំពីផលរឿងរ៉ាវផ្ទៃក្នុងមួយចំនួនរបស់ផលិតកម្មថោន ដោយលោកលើកឡើងថា ជាច្រើនឆ្នាំមកហើយដែលលោកមិនដែលបានទាមទារអ្វី ហើយលោកពិតជាភ្ញាក់ផ្អើលទៅនឹងលិខិតមួយច្បាប់ដែលត្រូវបានបង្ហោះជាសាធារណៈ។ តារាចម្រៀងរូបនេះបាន ប្រដូចខ្លួនឯងទៅនឹងសត្វឆ្កែថាលោកមិនដែលមានបំណងបំពានកុងត្រាឡើយគឺលោកលាឈប់ដោយត្រឹមត្រូវ ដោយលោកថែមទាំងលើកឡើងថាម្ចាស់របស់លោក លោក វ៉ា សុធា ដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញមានលុយរាប់សិបលានដុល្លារ  ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ។ លោកបន្តថា៖ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានៈអ្វីក៏ដោយ  ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុសអោយម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន។ តារាចម្រៀងរូបនេះបន្តថា ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងអោយក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត ។  លោកស្នើកុំឲ្យ មេកុំបង្ខំអោយឆ្កែអនាថាមួយក្បាលនេះចេះខាំអី  មេអើយទុកអោយគ្នារកឆ្អឹងចញ្ចឹមជីវិតនិងម្ដាយជាស្ត្រីមេម៉ាយដ៏កំសត់ផង។ លោកថាកន្លងទៅលោកបានដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំមុននឹងសំរេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយសូម្បីតែចង់បានចម្រៀងចេញក៏ឆ្កែនេះត្រូវរត់ត្រុកៗដើរកបទខ្លួនឯងដែរ ។ លោកថា  បើម្ចាស់ផ្ដល់ភាពកក់ក្ដៅអោយតែ៥ភាគរយនៃមនុស្សពិសេសទាំងពីររបស់មេ ឆ្កែមួយក្បាលនេះសុខចិត្តបំរើម្ចាស់ដល់ថ្ងៃចុងក្រោយ។    លោកថាលិខិតអញ្ចើញរបស់មេមួយសន្លឹកនេះគឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់សំរាប់ឆ្កែមួយក្បាលនេះណាស់   ទោះបី ដីកាកោះរបស់តុលាកាក៏ទុកពេលអោយបានយូរជាងនេះដែរបើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? លោកថែមទាំងព្រលយពាក្យមួយចំនួនដែលបង្កប់ដោយអត្ថន័យស៊ីជម្រៅចុងក្រោយថាកុំឲ្យលោកទ័លច្រកធ្វើអ្វី។

គួរបញ្ជាក់ថាប្រកាសចូលច្រៀងក្នុងផលិតកម្មGalaxy Navatra ទើបតែបានរយៈពេលខ្លីតារាចម្រៀងខេមបានបញ្ចេញបទចម្រៀងថ្មីមួយចំនួនទាក់ចិត្តអ្នកគាំទ្រ។ ទោះជាយ៉ាងណាមិនមែនមានតែតារាចម្រៀងខេមមួយទេដែលសម្រេចចិត្តចាកចេញពីផលិតកម្មថោននោះដែលសូម្បីតែតារាចម្រៀងលំដាប់ជួរមុខអ្នកនាង មាស សុខសោភា ក៏បានប្រកាសពីការចាកចេញរបស់នាងផងដែរ ស្របពេលដែលផលិតកម្មនេះលេចចេញពាក្យចចាមអារ៉ាមថាពោរពេញដោយបក្សពួកនិយម និងមានមនុស្សជំនិត២នាក់របស់ថៅកែនិងជាតារាចម្រៀងប្រុសរបស់ ផលិតកម្មអាចមានឱកាស និងលទ្ធភាពគ្រប់គ្រងការងារអាជីវកម្មរបស់ផលិតកម្មនេះផងដែរ។

ព័ន្ធពាន់ករណីលោក ខេម បញ្ចេញសារលើ Facebook ដោយពាក្យចាក់ដោត សែនក្រៀមសួត ក្អួតឈាម បែប(ញញឹមមែន តែបេះដូងយំ) យំព្រោះថៅកែធ្វើអោយខ្លួនទ័លច្រក ។ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានថ្លែងយ៉ាងខ្លីថា៖ «ប្រពន្ធខ្ញុំ​ ម្ចាស់ផលិតកម្មថោន»៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖