ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាក្រឡាប់​ផ្ងា​រជើង​រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​​បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿន​ជ្រុល​ទៅបុក​ឡំប្រឺតាក្រឡាប់​ផ្ងា​រជើង រួច​ខ្ទាត​ទៅ​ប៉ះ​នឹង​រថយន្ត​ដែលកំពុងឈប់​បណ្ដាលឱ្យរងរបួសមនុស្សម្ម្នាក់ធ្ងន់ត្រួវបញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ៤ទៀបភ្លឺ​ថ្ងៃ​​ទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវព្រះសុធារស ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញឡំប្រឺតារងគ្រោះកំពុង​ឈប់​នៅ​ភ្លើងស្តុ​ប រីឯរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB-9430 កំពុងតែ​ឈប់​ចាក់​សាំងស្រាប់តែមានបុរសម្នាក់បើក​ម៉ូតូ​ម៉ា​កហុងដានិក​​​ពាក់​ស្លាកលេខភ្នំពេញ 1Y-4029 យ៉ាងលឿន​ជ្រុល​ទៅបុក​កង់​ឡំប្រឺតាធ្វើឱ្យក្រឡាប់​ផ្ងារជើង ហើយខ្ទាតទៅប៉ះនឹង​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត រង​ការខូចខាត ចំណេកម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​ជំនាញ​ចុះមក​ដល់ រួចឲ្យភាគីទាំងអស់​សម្របសម្រួល​​គ្នាចុងក្រោយ ហើយម្ចាស់ម៉ូតូម៉ាកនិកព្រមចេញសំណង​ជួសជុល​ការខូចខាតទៅលើ​រថយន្ត និងឡំប្រឺតា ដើម្បី​បញ្ចប់រឿងនៅនឹងកន្លែង​កើតហេតុ​៕

ជ្រោយពេជ្រ


ចែករំលែក៖