ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានទទួលជួបសំណេះសំណាលជាមួយប្អូនៗជ័យលាភីអាហារូបករណ៍ បន្តការសិក្សានៅប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានទទួលជួបសំណេះសំណាលជាមួយប្អូនៗជ័យលាភីអាហារូបករណ៍បន្ដការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ទៅកាន់ប្រទេសបារាំង ចំនួន ១៣ នាក់ និងជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅកាន់ប្រទេសជប៉ុន ចំនួន ២៤ នាក់។ 

ក្នុងជំនួបសំណេះសំណាលដែលបរិយាកាសស្និទ្ធស្នាលនេះ លោក ហ៊ុន ម៉ានី និងសមាជិក សមាជិកា បានបង្ហាញ នូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរដល់ជ័យលាភីទាំងអស់ និងបានផ្ដល់អនុសាន៍ ក៏ដូចជាចែករំលែកបទពិសោធន៍ការសិក្សារ និងការរស់នៅក្នុងពេលសិក្សានៅក្រៅប្រទេសជាមួយប្អូនៗជ័យលាភីអាហារូបករណ៍ ដើម្បីជាទុនបន្ថែមសម្រាប់ការចេញទៅសិក្សាក្រៅប្រទេស។ 

ក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី និង សមាជិក សមាជិកា ក៏បានក្រើនរំលឹក ក៏ដូចជាផ្ដែផ្ដាំដល់ប្អូនៗជ័យលាភីទាំងអស់អោយថែេក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ក៏ដូចជាគោរពវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួនក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈម និងប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតមេរោគកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖