ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីលួចម៉ូតូ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលឹម មុន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ និច កំពុងរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះឈ្មោះ ស្រេង សុអី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារបន្សល់ទុក ម៉ូតូ២គ្រឿង(១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GJ-1046 ប្រគល់ឲ្យជនរងគ្រោះវិញ និង១គ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1GK-4798 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖