ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរ​បាលរដ្ឋបាលជាំក្រវៀនចុះដាក់​សញ្ញាគ្រោះថ្នាក់ក្រោយរកឃេីញគ្រាប់មិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ  ៖​ គ្រាប់​ប្រភេទ១០៥មម. ចំនួន១គ្រាប់​ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញ​នៅចំណុចចម្ការកៅស៊ូស្ថិតក្នុងភូមិបង្ហើយហួស ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ហើយ​បានរាយការណ៍​ជូននគរបាលរដ្ឋបាលជាំក្រវៀន​ ចុះដាក់សញ្ញាគ្រោះថ្នាក់​រួចហើយរាយ​ការណ៍បន្តជូន​អង្គភាព​CMAC​ដេីម្បី​មានវិធានការការពារ​ បញ្ចៀសគ្រោះថ្នាក់​ ។ 

លោកមេភូមិបង្ហើយហួសបាន​អះអាងថា​ គាត់ប្រទះឃើញក្បាលគ្រាប់១០៥មម. ចំនួន១គ្រាប់នៅចំណុចចម្ការកៅស៊ូស្ថិតក្នុភូមិបង្ហើយហួស ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ ។ 

  ក្រោយពីបានទទួលព័ត៌មាននេះរួចមក សមត្ថកិច្ចប៉ុស្តិ៍នគរ​បាលរដ្ឋបាលជាំក្រវៀនបានចុះដាក់​សញ្ញាគ្រោះថ្នាក់រួចហើយរាយ​ការណ៍ជូន​អង្គភាព​CMAC។ 

សមត្ថកិច្ចបានអំពាវនាវ​ដល់ប្រជាពលរដ្ឋថា​ បើបានឃើញគ្រាប់មិនទាន់ផ្ទុះមេត្តាកុំប៉ះពាល់ត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត៕​ ដោយ​  ៖​ វណ្ណៈ


ចែករំលែក៖