ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការងារអនុវត្តគម្រោងរដ្ឋបាលអេឡិចត្រូនិក Documents Management System (DMS) ជូនអគ្គលេខាធិការដ្ឋាន ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោកប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា