ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីយន្តការទូទាត់ ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីយន្តការទូទាត់ ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ និងការបង្វែរថវិកា តម្កល់ជូនអ្នកដំណើរបរទេស ចូលមកប្រទេសកម្ពុជា បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាល។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែម របស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាន នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ យន្តការទូទាត់ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ និងការបង្វែរថវិកាតម្កល់ជូន អ្នកដំណើរបរទេសចូលមកប្រទេសកម្ពុជា បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាល
ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ -១៩ ឱ្យកាន់តែមាន ប្រសិទ្ធភាពក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកដំណើរជាជនបរទេសចូលមក ប្រទេសកម្ពុជា ជ្រាបអំពីការគិតថ្លៃសេវា ធ្វើតេស្តរកមេរោគកូវីដ-១៥ និងការបង្វែរថវិកាជូនវិញ ដូចខាងក្រោម៖
អ្នកដំណើរបរទេសទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៥ លើកទី១ នៅពេលចូលមកដល់ប្រទេសកម្ពុជា មានតម្លៃចំនួន ១០០ ដុល្លារអាមេរិក និងធ្វើតេស្តរកមេរោគកូវី៥-១ លើកទី២ នៅថ្ងៃទី១៣ មានតម្លៃចំនួន ១០០ដុល្លារអាមេរិក នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិត ហើយថ្លៃ ចំណាយធ្វើតេស្តទាំងពីរលើកនេះ នឹងកាត់ចេញពីថវិកាដែលអ្នកដំណើរបរទេសបានតម្កល់នៅធនាគារពាណិជ្ជជាដៃគូសហការរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នឹងបង្វែរថវិកាតម្កល់ដែលនៅសល់ពីការចំណាយក្នុងពេលអនុវត្តវិធានការសុខាភិបាល ជូនសាមីខ្លួនវិញក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តលើកទី២ បញ្ជាក់ថាអវិជ្ជមាន។ ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា ដោយទទួលបានការធានា ត្រូវបង់ថ្លៃធ្វើតេស្កូ លើកទី២ មានតម្លៃចំនួន ១០០ ដុល្លារអាមេរិក បន្ថែមលើថ្លៃកក់បន្ទប់សណ្ឋាគារ ដែលសាមីខ្លួនបានជ្រើសរើស។
សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្តសម្រាប់អ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ តទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖