ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងមកថា រាជរដ្ឋាភិបាលថៃ បានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែទៀតរបស់រដ្ឋាភិបាលថៃ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសថៃ។
សេចក្តីជូនដំណឹងស្ថានព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នយៈពេល ១ខែទៀត សូមជូនព័ត៌មានដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបាន ប្រកាសបន្តដាក់ប្រទេសក្នុងគ្រា
អាសន្ន រយៈពេល ១ ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួម សហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្លួន និងមានប្រសិទ្ធិ ភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។
ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុលរសិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)។
អាស្រ័យដូចជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខ ខេមរា