ព្រះមហាក្សត្រថៃ អាចនឹងលើកលែងទោស ហើយដោះលែងឲ្យមានសេរីភាពដល់អតីតអង្គរក្ស ស្នំឯក Sineenat “Koi” Wongvajirapakdi ហើយបញ្ជូននាងទៅកាន់ប្រទេសអាល្លឺម៉ង់។
សារព័ត៌មាន Sputniks បានផ្សាយថា អតីតស្នំឯក Sineenat Wongvajirapakdi អាយុ៣៥ឆ្នាំ ត្រូវបានយន្តហោះឯកជនបញ្ជូនទៅកាន់ទីក្រុងMunich ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍កន្លងមក ។ ក្រោយមកត្រូវបានបញ្ជូនតាមរថយន្តទៅកាន់សណ្ឋាគារនៅរមណីយដ្ឋាន ជិះស្គី Garmisch-Partenkirchen ។
ទស្សនាវដ្តីអាល្លឺម៉ង់ក៏បានផ្សព្វផ្សាយរូបភាពស្តីពីព្រះមហាក្សត្រ Rama X និងនាង Sineenat យាងចុះពីយន្តហោះ កាលពីថ្ងៃទី២៩ខែសីហានៅទីក្រុង Munich ។ ប៉ុន្តែមកទល់ពេលនេះរាជវាំងថៃមិនមានការវិភាគអ្វីជុំវិញហេតុការណ៍នេះឡើយ។
អតីតស្នំឯកSineenat Wongvajirapakdi អតីតអ្នកបើកបរយន្តហោះចម្បាំងជាគ្រូពេទ្យ និងជាប្រធានអង្គរក្សផ្ទាល់របស់ព្រះមហាក្សត្រ ហើយត្រូវបានព្រះមហាក្សត្រថៃតែងតាំងជាស្នំឯកនៅខែកក្កដាឆ្នាំ២០១៩ ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមក។
ការដកហូតតំណែងស្នំឯកកើតឡើងក្រោយពេលដែលនាងប្រើប្រាស់ឥទ្ធិពលអំណាចរបស់នាងប្រៀបផ្ទឹមស្មើជាមួយព្រះអគ្គមហាសី ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង៕ដោយ៖ធី រីណា