ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃ​លើកលែងទោសដល់​អតីតស្នំឯក ហើយបញ្ជូនទៅរស់នៅប្រទេសអាល្លឺម៉ង់

ចែករំលែក៖

ព្រះមហាក្សត្រថៃ អាចនឹងលើកលែងទោស ហើយដោះលែងឲ្យមានសេរីភាព​ដល់អតីតអង្គរក្ស ស្នំឯក Sineenat “Koi” Wongvajirapakdi ហើយបញ្ជូននាងទៅកាន់​ប្រទេសអាល្លឺម៉ង់។
សារព័ត៌មាន Sputniks បានផ្សាយថា​ អតីតស្នំឯក Sineenat Wongvajirapakdi អាយុ​៣៥ឆ្នាំ​ ត្រូវបានយន្តហោះឯកជនបញ្ជូនទៅកាន់ទីក្រុងMunich ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍កន្លងមក ។ ក្រោយមកត្រូវបានបញ្ជូនតាមរថយន្តទៅកាន់​សណ្ឋាគារ​នៅរមណីយដ្ឋាន ជិះស្គី Garmisch-Partenkirchen ។
ទស្សនាវដ្តីអាល្លឺម៉ង់​ក៏បានផ្សព្វផ្សាយរូបភាព​ស្តីពីព្រះមហាក្សត្រ Rama X និងនាង Sineenat យាងចុះពីយន្តហោះ​ កាលពីថ្ងៃទី​២៩ខែសីហា​នៅទីក្រុង Munich ។ ប៉ុន្តែមកទល់ពេលនេះ​រាជវាំងថៃមិនមានការវិភាគអ្វីជុំវិញហេតុការណ៍នេះឡើយ។
អតីតស្នំឯកSineenat Wongvajirapakdi អតីតអ្នកបើកបរយន្តហោះចម្បាំង​ជាគ្រូពេទ្យ និងជាប្រធានអង្គរក្ស​ផ្ទាល់របស់ព្រះមហាក្សត្រ ហើយត្រូវបានព្រះមហាក្សត្រថៃតែងតាំងជាស្នំឯកនៅខែកក្កដាឆ្នាំ​២០១៩ ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមក​។
ការដកហូតតំណែងស្នំឯកកើតឡើងក្រោយពេល​​ដែលនាងប្រើប្រាស់ឥទ្ធិពល​អំណាច​របស់នាង​ប្រៀបផ្ទឹមស្មើជាមួយ​ព្រះអគ្គមហាសី​ ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង៕ដោយ៖ធី រីណា


ចែករំលែក៖