ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរលើផ្លូវជាតិត្រូវរថយន្តបុកពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ អ្នកថ្មើរជើងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មខណៈដែលមានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនមកបុកពីក្រោយពេញទំហឹងហើយបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកអ្នកធ្វើដំណើរបណ្តាលឱ្យស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុចមុខស្តង់ចាស់ស្រាបៀរអង្គរស្ថិតក្នុងភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត រតនគិរី។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាជនរងគ្រោះឈ្មោះ ជា នីន ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរជាកសិករ។

ឯរថយន្តបង្ករមិនស្គាល់ម៉ាកក្រោយពេលកើតហេតុភ្លាមៗបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីធ្វើការពិនិត្យវាស់វែងរួចរាល់ក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឱ្យគ្រុមគ្រួសារសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖​ ជីវ័ន្ត


ចែករំលែក៖