ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងបញ្ជូនយុវជន៣នាក់ទៅតុលាការ ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ចែករំលែក៖

ភ្នំពេញ៖ ក្រុមយុវជនជនចំនួន៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសន្តិសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ត្រូវបាន នគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ខណៈសំណុំរឿងនេះដែរ កំពុងស្ថិតក្នុងចំណាត់ការ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ អាចពួកគេធ្វើក្រោមអង្គការចាត់តាំងណាមួយពីក្រុមបម្រើឱ្យនយោបាយបរទេស ឈានដល់ធ្លាក់ក្នុងមនោគមន៍វិជ្ជានៃពួកនេះ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ យុវជនទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងពេលតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា របស់ពួកគេបានប្រព្រឹត្តជាក់ស្តែង៕

ដោយ៖ សិលា


ចែករំលែក៖