ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី១២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រី១២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងប៉ុស្តិ៍ឃាត់ខ្លួនបានជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៧នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យទាំង៧នាក់នោះ មាន១-ឈ្មោះ ឡុង ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ ស្រៀង ម៉េងស្រុីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅការាសឡាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក , ៣-ឈ្មោះ ភី ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៤-ឈ្មោះ សូវ សុខឈាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៥-ឈ្មោះ គឹម ស្រ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ៦-ឈ្មោះ រិទ្ធ ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ៧-ឈ្មោះ ទូច គឹមមុំណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ លុះមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់នោះ១-ឈ្មោះ ដួង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ២-ឈ្មោះ គ្រួស សាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅមិនពិតប្រាកដ ជាមួយនឹងម្សៅក្រាមពណ៌សថ្លាចំនួន៦ថង់តូច) ។ រហូតមកដល់ ថ្ងៃទី០៥-០៩-២០២០ វេលាម៉ោង០០ និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ញឹម ម៉េងលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ក្រាមសថ្លា០១កូនថង់តូច , ទូរសព្ទ័ដៃ០១គ្រឿង) ហើយ នៅថ្ងៃទី០៥-០៩-២០២០ វេលាម៉ោង១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ណ្ឌសែនសុខ។ ជនសង្ស័យមាន ឈ្មោះ កាន់ ណារ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល (ពិនិត្យទឹកនោម) ។
លុះដល់ ថ្ងៃទី៥ ថ្ងៃ ខែឆ្នាំដដែល វេលាម៉ោង១ និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ដដែលបានឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមាន ឈ្មោះ ធឿន ថង់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹថ្លា ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖