ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​វេណេហ្ស៊ុុយអេឡា ចង់ចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​ឲ្យតំណាងរាស្ត្រទាំងអស់

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមានគម្រោងឲ្យតំណាងរាស្ត្រ​ទាំងអស់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ទិញមកពីប្រទេសរុស្ស៊ី ។
ប្រធានាធិបតីវេណេហ្ស៊ុុយអេឡា បានឲ្យដឹងថា លោកបានស្នើចាក់វ៉ាក់សំាង​ទៅក្រុមតំណាងរាស្ត្រមុនគេ​ គឺមុនការបោះឆ្នោតនៅថ្ងៃទី​៦ ខែធ្នូ​ ដើម្បីធានាសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់មិនឆ្លងកូវីដ​-១៩។
ប្រធានាធិបតីម៉ាឌូរ៉ូបានបញ្ជាក់ថា «ខ្ញុំស្នើតំណាងរាស្ត្រទាំងអស់ចាក់វ៉ាក់សំងបង្ការរបស់រុស្ស៊ី ពិសេសគឺបេក្ខភាពតំណាងរាស្ត្រទាំង​១៤.៤០០នាក់​ដែលឈរឈ្មោះបោះឆ្នោត ។

ការចាក់វ៉ាក់សាំងគឺដើម្បីសន្តិសុខ សុវត្ថិភាព ក្នុងពេលឃោសនាបោះឆ្នោត។
លោកម៉ាឌូរ៉ូបញ្ជាក់ថា វ៉ាក់សាំង របស់រុស្ស៊ី នឹងបញ្ជូនមកដល់វេណេហ្ស៊ុយអេឡា ដើម្បីសាកល្បងដំណាក់កាលទី​៣​នៅខែកញ្ញានេះ ។ ចំណែកវ៉ាក់សាំងផ្សេងទៀត នឹងបញ្ជូន​មកដល់វេណេហ្ស៊ុយអេឡា ក្នុងខែតុលា​ឆ្នាំ​២០២០។
កាលពីខែសីហាកន្លងមករុស្ស៊ីគឺជាប្រទេសទីមួយនៅលើពិភពលោក​ដែលបានអនុម័តវ៉ាក់សាំងជាផ្លូវការ មានឈ្មោះSputnik Vស្រាវជ្រាវនិងផលិតដោយGamaleya។ វ៉ាក់សាំងរបស់រុស្ស៊ីទទួលបានការបញ្ជាទិញពី​២០ប្រទេសនៅជុំវិញពិភពលោក​សរុបជាង​១ពាន់លានដូស៕

ដោយ៖ធី រីណា


ចែករំលែក៖