ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Menezes ត្រូវបានតែងតាំងឲ្យដឹកនាំក្រុម Bahia

ចែករំលែក៖

ក្លិប Bahia របស់ប្រទេសប្រេស៊ីលបានប្រកាសថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Mano Menezes ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Bahia ជាផ្លូវការហើយ។ បុរសវ័យ៥៨ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល១៥ខែបន្ទាប់ពីការបណ្តេញលោក Roger Machado ចេញកាលពីសប្តាហ៍មុន។

លោក Guilherme Bellintani ប្រធានក្លិប Bahia បាននិយាយនៅលើ Twitter ថា ឥឡូវនេះយើងកំពុងចាប់ផ្តើមថ្មីមួយ ដោយជើងរបស់យើងនៅលើដី និងឆ្ពោះទៅរកការជោគជ័យថ្មីៗទៀត យើងសូមស្វាគមន៍លោក Mano Menezes

លោក Menezes ដែលបានអវត្តមានពីការងារចាប់តាំងពីចែកផ្លូវជាមួយក្លិប Palmeiras កាលពីខែធ្នូនឹងត្រូវបាន Bahia ដែលមានមូលដ្ឋាននៅ Salvador ចរចាឲ្យដឹកនាំរហូតដល់ខែធ្នូឆ្នាំក្រោយ។ ក្លិប Bahia បច្ចុប្បន្នស្ថិតនៅលេខ ១៣ក្នុងតារាងក្រុមទាំង២០នៃក្រុមលីគកំពូលប្រេស៊ីល Serie A ដោយឈ្នះតែ២លើកគត់ពីការប្រកួត៧លើក។

លោក Menezes គឺជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលចាប់ពីខែកក្កដា ឆ្នាំ២០១០ ដល់ខែវិច្ឆិកា ឆ្នាំ២០១២។ លោកក៏ធ្លាប់ដឹកនាំក្រុមមួយចំនួនដូចជា Shandong Luneng, Cruzeiro, Corinthians, Flamengo និង Gremio ក្នុងអាជីពជាគ្រូបង្វឹកដែលមានរយៈពេលជាងទសវត្សរ៍ដោយ៖ភារៈ


ចែករំលែក៖