ព័ត៌មានទាន់ហេតុការណ៍៖

ប្លែកៗ ពិតជាមិនគួរឲ្យជឿសោះ! បវរកញ្ញាភេទទី៣ប្រុសចរិតស្រីម្នាក់ កែខ្លួនជាស្រីហើយ ត្រឡប់មកធ្វើជាមនុស្សប្រុសវិញ ក្រោយកែបាន៦ឆ្នាំ

ចែករំលែក៖

អន្តរជាតិ៖ បច្ចុប្បន្នលើពិភពលោកតែងតែមានរឿងប្លែកៗជាច្រើន ដែលមើលទៅមិនគួរឲ្យជឿសោះ ព្រោះជាក់ស្តែង មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់បវរកញ្ញាកែភេទប្រុសចរិតស្រីគាត់ឈ្មោះ Trithipnipa Thippaphada ដែលជាប់ឈ្មោះ ជាបរវកញ្ញា Tiffany  Universe​ របស់ប្រទេសថៃ និងទទួលបានជ័យលាភីបរវកញ្ញា Trans World​ នៃប្រទេសថៃកាលពីឆ្នាំទៅនេះផងដែរ។ មិនតែប៉ុណ្ណោះជាមួយនឹងសម្រស់របស់បរវកញ្ញារូបនេះ មានភាពទាក់ទាញ បូករួមទាំងរូបរាងស្អាតថែមទៀតនោះ បានធ្វើឲ្យបវរកញ្ញាភេទទី ៣នេះទទួលបានការជោគជ័យយ៉ាងកត់សម្គាល់ បើទោះជាយ៉ាងណាក្តី បន្ទាប់ពីបានវះកាត់កែភេទ អស់រយៈពេល៦ឆ្នាំ រូបនាងក៏បានសម្រេចកែភេទមកជាបុរសភេទដើមរបស់នាងវិញ។

ជាមួយនឹងការចាប់ផ្តើមដែលមានគំនិតប្លែករបស់នាង(បវរកញ្ញា)មិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តឈប់ប្រើអរម៉ូនអ៊ឹស្ត្រូសែន (ដែលមានឥទ្ធិពលធ្វើឱ្យសកម្មអ័រម៉ូនភេទស្រី) និងបានវះកាត់សុដន់ដើម្បីត្រឡប់ទៅរកទម្រង់បុរសវិញទៀត។ ចំណែកអ្នកនិយមលេងអ៉ីនធើណេតជាច្រើន បានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការសម្រេចចិត្តដ៏មុតមាំ ដោយគ្មាននរណាម្នាក់ គិតថាមនុស្សប្តូរភេទ នឹងសម្រេចចិត្តវិលត្រឡប់ទៅរកភេទចាស់របស់ពួកគេឡើយ ដែលនៅពេលនេះ នាងបញ្ចេញនូវរូបរាងថ្មី ដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយមើលទៅពិតជាសង្ហារ។

ប៉ុន្តែបើនិយាយអំពីការសម្រេចចិត្តរបស់នាង ក៏បានលើកឡើងថា ធ្វើជាខ្លួនអ្នកតាមរបៀបដ៏ប្រសើរបំផុត មនុស្សនឹងនិយាយអំពីអ្នក ក្នុងលក្ខណៈវិជ្ជមាននិងអវិជ្ជមាន ដូច្នេះហេតុអ្វីមិនរស់នៅចង់ធ្វើអ្វីដែលខ្លួនចង់បាន។ យើងមិនចង់ធ្វើជាបុរសសង្ហាឬ នារីស្រស់ស្អាតយើងគ្រាន់តែចង់សប្បាយក្នុងការរស់នៅរបស់យើង គ្រាន់តែចង់ឲ្យមនុស្សយល់ពីខ្លួនឯងមិនមែនផ្អែកលើអត្តសញ្ញាណយេនឌ័រនោះទេ

សូមជម្រាបថា បើនិយាយពីប្រទេសថៃវិញ ពិតជាមានភាពល្បីល្បាញជាពិភពនៃបវរកញ្ញាភេទទី ៣ដែលមានសម្រស់ស្រស់ស្អាតដូចស្រីពិតៗជាពិសេសនោះ មជ្ឈដ្ឋាននៃសង្គមរស់នៅរបស់ពួកគេ មិនខ្លាចការស្អប់ខ្ពើមពីមនុស្សជុំវិញខ្លួន និងបានការយកចិត្តទុកដាក់ក្នុងសង្គមទៅលើក្មេងប្រុសជាច្រើនប្តេជ្ញាថា៖ នឹងរស់នៅទៅតាមធម្មជាតិរបស់ពួកគេ។

គួរបញ្ជាក់ថា អ្វីដែលពិសេសនោះរូបរាងថ្មីរបស់ អតីតបវរកញ្ញាភេទទី ពិតជាសង្ហារ ដែលមានរូបរាងស្រស់ស្អាត មុខតូចអក្សរ V ច្រមុះខ្ពស់មាត់គួរឱ្យស្រឡាញ់។ ជាពិសេសមនុស្សជាច្រើនចូលចិត្តរូបរាង unisex របស់គាត់ដែលនោះហើយជាមូលហេតុដែលនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់មានអ្នកតាមដានជិត ម៉ឺននាក់៕

ដោយ៖សហការី


ចែករំលែក៖