ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកឡំប្រឺតានិងបុករថយន្តពីរគ្រឿងទៀតបណ្តាលឲ្យមនុស្ស២នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​​ជ្រុល​ទៅបុក​ឡំប្រឺតាកិនជាប់ ហើយព្យាយាម​បើក​រត់​ក៏​ជ្រុល​ទៅបុក​រថយន្ត២គ្រឿង​ទៀតរួចបានបើករត់គេច​ចេញពី​កន្លែងកើតហេតុ​​អូសទាំងឡំប្រឺតា រងគ្រោះជា​ច្រើ​នម៉ែត្រ​បណ្តាល​ឲ្យ​មនុស្ស​២នាក់ស្លាប់នៅកន្លែងកើតហេតុ​​។​

​ហេតុការណ៍នេះបាន​កើតឡើង​នៅ​វេលាម៉ោង ១០​​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា  ឆ្នាំ ២០២០ ​នៅតាមបណ្ដោយផ្លូវហាណូយ ​ក្នុងសង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​បានឃើញ ឡំប្រឺតា និង​រថយន្ត​ស៊េរី​ទំនើបឈប់រង់ចាំភ្លើងស្តុ​បពណ៌ខៀវ ខណៈនោះដែរ គេ​បានឃើញ​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ពាក់​ស្លាកលេខ ភ្នំពេញ3A-3667 បើកបរម្នាក់ឯងមកដល់ចំណុចកើតហេតុហើយក៏ជ្រុល​ទៅ​កិនឡំប្រឺតាជាប់​ពីក្រោម​រថយន្ត​រួច​ក៏​ជ្រុលទៅបុក​រថយន្ត២គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​​។ ចំណែកឯ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ដែលកិន​ឡំប្រឺតាជាប់​ពី​ខាងក្រោម​ហើយព្យាយាមបើក​​រត់គេច​អូស​ទាំងឡំប្រឺតាទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យមនុស្ស២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​បានចុះមក​ដល់​​ឃាត់​អ្នកបើករថយន្ត​បង្កហេតុនាំយកទៅ​អធិការដ្ឋានខណ្ឌ និងបានទំនាក់ទំនងទៅសមត្ថកិច្ច​ជំនាញ​ចរាចរណ៍ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​ដើម្បី​យក​រថយន្ត​ទៅ​រក្សាទុក​​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយ​នៅពេល​ក្រោយ ៕ជ្រោយពេជ្រ


ចែករំលែក៖