ព័ត៌មានទាន់ហេតុការណ៍៖

វ៉ៃគ្នាមុខស្ថានទូតថៃ​ រត់ចូលក្នុងកោះពេជ្រ​ ត្រូវសមត្ថកិច្ចសហការជាមួយសន្តិសុខក្របួចបាន៥នាក់​និងម៉ូតូ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមក្មេងទំនេីងប្រុសស្រី៥នាក់​ ត្រូវសមត្ថកិច្ច​ខណ្ឌចំការមន​ សហការជាមួយកងសន្តិសុខ​ឃាត់ខ្លួនរួមទាំងដកហូតម៉ូតូ៤គ្រឿង​ ក្រោយពីបង្កបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ដោយវ៉ៃតប់គ្នាមុខស្ថានទូតថៃ​ ក្នុងនោះក៏មានបក្ខពួកមួយចំនួនទៀតជិះម៉ូតូគេចបាត់ស្រមោល ។ ការឃាត់ខ្លួនក្មេងទំនេីងខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ក្រុមក្មេងទំនេីងខាងលើមានគ្នាប្រមាណជាង១០នាក់​ ជិះម៉ូតូ៦ទៅ៧គ្រឿង​បានវាយតប់គ្នានៅម្តុំស្ថានទូតថៃ ដោយមានការសង្ស័យទើបសមត្ថកិច្ចហៅឈប់មិនព្រមឈប់ ក៏ប្រដេញរហូតដល់ក្នុងកោះពេជ្រទើបសហការជាមួយកងសន្តិសុខប្រចាំក្នុងកោះពេជ្រ​ ឃាត់ខ្លួនបានចំនួន៥នាក់ (ស្រី១នាក់) និងដកហូតម៉ូតូចំនួន៤គ្រឿងរួចនាំទៅសាកសួរ​ នៅស្នាក់ការសន្តិសុខ​តែម្ដង ។ 

    បច្ចុប្បន្ន​ យុវជនទំនេីងប្រុសស្រីទាំង៥នាក់ខាងលេី​ រួមទាំងម៉ូតូ៤គ្រឿង​ ត្រូវបានដឹកបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ទន្លេបាសាក់​ ដេីម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖