ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ដាក់គ្រឿងចក្រ កាយស្តារប្រឡាយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខសាលាវិទ្យាល័យជម្ពូវ័ន ក្នុងសង្កាត់ចចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដេីម្បីសម្រួលនូវប្រព័ន្ធទឹកហូជៀសវាងការកកស្ទះ។
ការស្តាប្រឡាយខាងលើដោយសារមានកាកសំណល់ជាច្រើនដែលជាហេតុនាំឲ្យមានស្ទះនៅមុខលូ ធ្វើឲ្យចរន្តទឹកហូមិនទាន់ពេលវេលាដែលធ្វើឲ្យតំបនមួយចំនួនតូចមានការលិច។
ក្នុងឱកាសនេះផងដែរអាជ្ញាធរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកធ្វើដំណើរឆ្លងកាត់ក្តី សូមមេត្តាកុំបោះសំរាមចូលក្នុងប្រឡាយ មេត្តាវិចខ្ចប់ទុកដាកឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល៕ដោយ៖ សុខាសែនជ័យ