អន្តរជាតិ៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ក្រុមហ៊ុនយក្ស Google បានផ្ញើអ៉ីម៉ែលទៅកាន់អ្នកផ្សព្វផ្សាយដោយក្រុមហ៊ុនមួយនេះប្រកាសផ្លូវការថា៖ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងមិនត្រូវបានអនុញ្ញាត ឬដំណើរការនោះទេ។ បើទោះជាបេក្ខភាពឈរឈ្មោះបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត ។
ជាក់ស្តែងនៅក្នុងអ៉ីម៉ែលរបស់ក្រុមហ៊ុន Google ក៏បានបញ្ជាក់បន្ថែមទៀតថា រាល់ការផ្សាយមានទំនាក់ទំនងនឹងនយោបាយគឺត្រូវបានហាមឃាត់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា ការហាមឃាត់នេះនឹងមានរយៈយូរប៉ុណ្ណានោះទេ។
សូមជម្រាបថា សកម្មភាពភាពមួយនេះត្រូវបានបណ្ដាញសង្គម Twitter បានអនុវត្តតាំងពីឆ្នាំមុនមកម្លេះ៕ដោយ៖ស តារា