ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីជប៉ុនថ្មីត្រៀមខ្លួនជួបលោកគីម ជុងអ៊ុន«ដោយគ្មានលក្ខខណ្ឌ»

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីជប៉ុន​បានប្រកាសថា លោកបានត្រៀមខ្លួនដើម្បីជួបពិភាក្សា​ជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី​ ដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ ។
នៅក្នុងសារ «វីដេអូ» ដែលបានផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោកYoshihide Suga បានប្រកាសថា លោកបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីជួបពិភាក្សា​ជាមួយលោកគីម ជុងអ៊ុន​ដោយគ្មានលក្ខខណ្ឌ។
លោក​Yoshihide Suga បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ​ផ្ញើទៅកាន់​មហាសន្និបាតអង្គការសហប្រជាជាតិ​លើកទី​៧៥ ដោយលោកបានបញ្ជាក់ថា​«ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន​​ ខ្ញុំបានត្រៀមខ្លួនជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គ្រប់ពេល​ ដោយគ្មានលក្ខខណ្ឌ។
នាយករដ្ឋមន្ត្រី​ Yoshihide Suga ​បានបញ្ជាក់ថា នឹងបង្កើនទំនាក់ទំនង​ដែលមានលក្ខណៈស្ថាបនា​រវាង​ជប៉ុន​និឹងកូរ៉េខាងជើង ដើម្បីផលប្រយោជន៍ទាំងសងខាងនិងចូលរួមថែរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់។
បច្ចុប្បន្ន កូរ៉េខាងជើង និងជប៉ុន មិនទាន់មានទំនាក់ទំនង​ការបរទេសទេ ប៉ុន្តែ​ប្រទេសទាំងពីរ​នៅតែរក្សាទំនាក់ទំនងពិភាក្សាគ្នាលើបញ្ហាមួយចំនួន។ រដ្ឋាភិបាលទីក្រុងតូក្យូក៏បានបង្ហាញពីក្តីបារម្ភ​ពីកម្មវិធីបរមាណូ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖