ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញទទួលឧបករណ៍សម្ភារនិងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ចំនួន១០មុខ ស្មើនិឹងទឹកប្រាក់ ៧.១៩៣,៤០ដុល្លារពីក្រុមហ៊ុនឆាយវ៉ាង ឯ.ក

ចែករំលែក៖

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលឧបករណ៍ សម្ភារនិងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ចំនួន១០មុខ ស្មើនិឹងទឹកប្រាក់៧. ១៩៣,៤០ដុល្លារពីក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) ក្រោមអធិបតីភាព លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ឧកញ៉ាតាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាង ឯ.ក) នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។ 

   នៅក្នុងពិធីប្រគល់និងទទួលនោះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា តាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាង ឯ.ក) ព្រមទាំងសហការី ដែលបានផ្ដល់ជាឧបករណ៍ សម្ភារ និងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ចំនួន១០ប្រភេទស្មើនិឹងទឹកប្រាក់ ចំនួន៧.១៩៣,៤០ ដុល្លារ(ប្រាំពីរពាន់មួយរយកៅសិបបីដុល្លារនិងសែសិបសេន) ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ(Covid-19) ។ 

    លោក មាន ចាន់យ៉ាដា បានបន្ដថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា តាំង គួង ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) ហើយឧបករណ៍ សម្ភារសម្លាប់មេរោគកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញនិឹង

យកមកដាក់ឲ្យមន្ដ្រីរាជការនៅរដ្ឋបាលរាជធានីភ្នំពេញទាំងអស់បានប្រើប្រាស់ជាប្រយោជន៍រួម ហើយឧបករណ៏ និងសម្ភារទាំងនេះ ក្រុមហ៊ុនបានផ្ដល់ជូនមកឲ្យរដ្ឋបាលរាជធានីបានទាន់ពេលវេលា។ 

    សម្ភារនិងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ដែលផ្ដល់ជូនពេលនេះមាន៖ ទូសម្រាប់បាញ់សម្លាប់មេរោគ១ទូ, ទឹកអាល់កុល, ឧបករណ៍សម្រាប់បាញ់លាងដៃនិងជែល (អាល់កុលស្ងួត)សរុបជាទឹកប្រាក់ ៧.១៩៣,៤០ដុល្លារ ។

     លោកមាន ចាន់យ៉ាដា បានបន្ដថា នេះជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមឈាមដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-19)។ 

     លោកមាន ចាន់យ៉ាដា ក៏បានអរគុណដល់លោក ឧកញ៉ាតាំង គួង ប្រធានក្រុមហ៊ុន(ឆាតវ៉ាង ឯ.ក)ដែលតែងតែជួយជាសម្ភារដល់រាជរដ្ឋាភិបាល ពិសេសដល់ រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។ ជាថ្មីម្តងទៀត ក្នុងនាម តំណាងឲ្យក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់លោកសូមជូនពរឲ្យក្រុមហ៊ុន(ឆាយវ៉ាង ឯ.ក) បន្ដរកស៊ីទទួលទានមានបានជួបតែសេចក្ដីសុខ រីកចម្រើនគ្រប់ពេលវេលា៕ដោយ៖ សំរិត


ចែករំលែក៖