ខេត្តត្បូងឃ្មុំ ៖ មនុស្ស៥នាក់រស់នៅភូមិ ជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវរន្ទះបាញ់ចំបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ នៅពេលពួកគេកំពុងបំពេញការងារលេីកដំឡូងមីដាក់លេីរុឺម៉កត្រាក់ទ័រ នៅចំណុចចម្ការដំឡូងជាប់ព្រំដែនវៀតណាមត្រង់ចន្លោះបង្គោលលេខ ៨២,៨៣ ខាងត្បូងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជាំក្រវៀនឱ្យដឹងថា ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅចំណុចកេីតហេតុខាងលេី ។ លោកបន្តថា ករណីនេះមានមនុស្ស៥នាក់ត្រូវស្លាប់និងរបួសដោយសាររន្ទះបាញ់មកចំ ។
លោកប្រាប់ទៀតថា អ្នករងគ្រោះដោយរន្ទះបាញ់មាន ១-ឈ្មោះ វិន ថាង ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់) ,២-ឈ្មោះ ផេង ឌីន ភេទស្រី អាយុ២២ឆ្នាំ(របួសស្រាល) ៣-ឈ្មោះ ចក ចេន ភេទប្រុស អាយុ ២៩ឆ្នាំ (របួសធ្ងន់) ,៤-ឈ្មោះ ជិន កែវឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ(របួសធ្ងន់) និង៥-ឈ្មោះ សឿន គិស ភេទប្រុស អាយុ៣៨ឆ្នាំ(របួសស្រាល) ។ អ្នកទី២-ទី៥ រស់នៅភូមិ ជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកប្រាប់បន្តថា អ្នករងគ្រោះទាំង៤នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ឯអ្នកស្លាប់ម្នាក់ត្រូវក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕ ដោយ ៖ វណ្ណៈ