ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការ ឈឿន សុចិត្ត ប្រជុំត្រួតពិនិត្យពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលលើការអនុវត្តសេចក្តីណែនាំលេខ០១៣ របស់អគ្គស្នងការនគរបាលជាតិ​ ប្រចាំខែកញ្ញានិងលើកទិសដៅខែតុលាឆ្នាំ២០២០

ចែករំលែក៖

ខេត្តកណ្តាល៖ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ នៅរសៀលថ្ងៃច័ន្ទ១១កើត​ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២០​នេះ​ បានបើកកិច្ចប្រជុំត្រួតពិនិត្យពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល​ លើការអនុវត្តសេចក្តីណែនាំលេខ០១៣ ចុះថ្ងៃទី០៦ខែតុលា​ ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ ប្រចាំខែកញ្ញា​ និងលើកទិសដៅខែតុលាឆ្នាំ២០២០​ ដឹកនាំអង្គប្រជុំ ដោយលោកឧត្តម​សេនីយ៍ទោ ឈឿន​ សុចិត្ត​ ស្នង​ការនគរបាល​ខេត្ត​កណ្តាល​ និងមានការចូលរួមពីលោក-លោកស្រីស្នងការរង,​ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ,​ លោកអធិការ-លោកអធិការរងទទួលកិច្ចការប៉ុស្តិ៍ក្រុង/ស្រុកទាំង១១, លោក-លោកស្រីនាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង/ស្រុកទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ។
សូមរម្លឹកថា៖ ក្នុងភាពជាអ្នកដឹកនាំអង្គភាព លោកឧត្តម​សេនីយ៍ទោ ឈឿន​ សុចិត្ត​ ស្នង​ការនគរបាល​ខេត្ត​កណ្តាល មិនត្រឹមតែពង្រឹងកងកម្លាំងឱ្យមានភាព ទទួលខុសត្រូវ បម្រើ ការពារ ប្រជាពលរដ្ឋប៉ុណ្ណោះ លោកទទួលយករាល់ការសំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពីដំណឹងជួយសង្គម ឈានដល់ការបង្ក្រាបបទល្មើសនោះជាដើម។
ការងារមួយផ្នែកទៀតក្នុងនាមជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពខេត្ត លោកស្នងការ បានចុះបំពេញការងារ មិនសំដៅលើយប់ ថ្ងៃ តាមផ្លូវគោក ផ្លូវទឹក គឺអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមទិសដៅថ្នាក់ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ៕

ដោយ៖ សិលា


ចែករំលែក៖