ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ក្នុង ដំណាក់កាលអន្តរកាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសកម្មករជាច្រើននាក់ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។
លក្ខខណ្ឌជ្រើសរើស៖
១- ភេទប្រុស អាយុចាប់ពី១៨ឆ្នាំឡើងទៅ
២- មានកាយសម្បទាមាំមួន
៣- អាចបំពេញការងារគ្រប់ស្ថានភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ
៤- ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចំណាប់អារម្មណ៍ រួសរាន់មកដាក់ពាក្យ នៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៧ ៧២២២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីពេលនេះតទៅ ៕ សំរិត