ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកឈើ ៣គ្រឿងបម្រុងឆ្លងដែនទៅវៀតណាម ត្រូវសមត្ថកិច្ចបង្ក្រាប នៅច្រកទ្វារភាគីដូង៧ដើម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចនគរបាលច្រកទ្វារទ្វេភាគីដូង៧ដើម ឬច្រកដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្មក់ចាប់បានទៀតហើយ ឡានដឹកឈើ ៣គ្រឿងបម្រុងឆ្លងដែនទៅវៀតណាម ត្រូវសមត្ថកិច្ចបង្ក្រាប ។

សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅច្រកដូង៧ដើម(ច្រកដារ)ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឈើជន្លង់ម្រេចដែលគ្រោងដឹកទៅវៀតណាមចំនួន ៣រថយន្តធំ ។ តាមសេចក្ដីរាយការណ៍បឋមថា ឈើទាំងនេះដឹកចេញពីក្រុមហ៊ុន “ណេងណា” មានមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពបន្តថា ដោយមានការសង្ស័យលោក អេង ចាន់ណា ប្រធានច្រកទ្វារអន្តោប្រវេសន៍ដូង៧ដើម បានដឹកនាំកម្លាំងឆែកឃើញឡានជន្លង់ម្រេចចំនួន៣គ្រឿង បន្លំជាមួយឡានដំឡូងមី ចេញតាមក្រវ៉ាត់ព្រំដែនបំណងឆ្លងទៅលក់នៅប្រទេសវៀតណាម ក៏ឃាត់តែម្ដង។

សូមជម្រាបថា ៖ ឡានដឹកឈើមកខេត្តមណ្ឌលគិរី គឺមានលិខិតអនុញ្ញាតត្រឹមត្រូវ គឺ PC ប៉ុន្តែដល់ទឹកដីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ច្រើនតែសមត្ថកិច្ចជំនាញបង្ក្រាប ទី១ អាចលើស PC ទី២ បន្លំបម្រុងឆ្លងដែនទៅវៀតណាម ៕ 


ដោយ ៖ សិលា


ចែករំលែក៖