ខ្សែប្រយុទ្ធ Zlatan Ibrahimovic មើលទៅទំនងជាខកខានការប្រកួតក្រុមខ្លាំងទាំង២គឺ Milan Derby ដែលជាការជួបគ្នារវាង AC Milan និង Inter Milan នៅខែនេះបន្ទាប់ពីក្លិបរបស់គាត់ AC Milan បានប្រកាសថា ខ្សែប្រយុទ្ធជើងចាស់រូបនេះបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ជាថ្មី។
Ibrahimovic ដែលបានដាក់ឲ្យនៅដាច់ដោយឡែកកាលពី២សប្ដាហ៍មុននៅពេលដែលគាត់បានធ្វើតេស្តវិជ្ជមានដំបូងត្រូវតែធ្វើតេស្តអវិជ្ជមានចំនួន២ដងទើបគាត់អាចវិលត្រឡប់មកកាន់ក្រុមរបស់ក្រុម AC Milan ដែលការប្រកួតបន្ទាប់របស់គាត់គឺជាការប្រកួតរវាងក្រុម Inter Milan នៅឯទឹកដី San Siro នៅថ្ងៃទី ១៧ ខែតុលាខាងមុខ។
ខ្សែការពារសញ្ជាតិប្រេស៊ីល Leo Duarte ដែលការធ្វើតេស្តចុងក្រោយក៏អវិជ្ជមានក៏កំពុងបន្តផ្តាច់ខ្លួននៅដាច់ដោយឡែកផងដែរ។ ក្លិបបានអះអាងថា កីឡាករដែលនៅសល់គឺសុទ្ធតែធ្វើតេស្តអវិជ្ជមាន។
Ibrahimovic បានធ្វើតេស្តវិជ្ជមានលើកដំបូងកាលពីថ្ងៃទី២៤ ខែកញ្ញា បានបង្ហោះនៅលើបណ្តាញសង្គមនូវវីដេអូមួយដែលគាត់កំពុងហ្វឹកហាត់នៅផ្ទះ។ ទោះបីជាអវត្តមានរបស់គាត់ក៏ដោយក៏ក្រុម AC Milan បានចាប់ផ្តើមប្រកួតរដូវកាលដំបូងដ៏ល្អមួយនៅរដូវកាលនេះដោយបានឡើងទៅឈរចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្ន នៅលីគកំពូលអុីតាលីSerie A បន្ទាប់ពីឈ្នះការប្រកួតទាំង៣ របស់ពួកគេ និងឈានដល់វគ្គចែកពូលនៃពានរង្វាន់ Europa League ។
កីឡាករ Ibrahimovic បានបន្តកុងត្រារបស់គាត់ជាមួយក្រុម AC Milan រយៈពេល១ឆ្នាំ បន្ទាប់ពីផ្លាស់មកពីលីគកំពូលរបស់អាមេរិក ហើយចំណាយពេលបាន៦ខែហើយកាលពីរដូវកាលមុន ៕ដោយ៖ភារៈ