ព័ត៌មានទាន់ហេតុការណ៍៖

ការចុះអនុស្សរណៈក្នុងការបើកលក់អគារខុនដូCEO Business Residence ក្នុងទីផ្សារកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ក្រុមហ៊ុន CEO បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុនSunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូលរួមធ្វើជាសាក្សីសំរាប់ថ្ងៃពិសេសនេះផងដែរ

ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ ២០១៣ មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយក្រុមហ៊ុនLixin Group ក៏បានក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកចម្រុះ។ក្រៅពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គ្រុបដែលមានអង្គភាពអាជីវកម្មចំនួន ក៏តែងតែចូលរួមសកម្មភាពជាច្រើនទៀតដូចជា វិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិទៅតាមតំបន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសណ្ឋាគារនិងអាហារ។

ក្រុមហ៊ុន Golden Cambodia Century (GCC) ឺជាក្រុមហ៊ុន ដែលគ្របដណ្តប់ទៅលើវិស័យសេដ្ឋកិច្ចធំៗចំនួន៣គឺ ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យ ការវិនិយោគលើដីធ្លី ការគ្រប់គ្រងលើមូលធន​ដែលផ្ដល់ការជឿជាក់ខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក្រុមហ៊ុន GCC បានចាប់ផ្តើមវិនិយោគនៅគំរោងទី១​ ដោយប្រើឈ្មោះ GC City និងបានបង្កើននូវជំនួញអចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកបង្កើតបុរីយ៉ាងពិតប្រាកដនៅកម្ពុជា។ នៅក្នុងវិស័យហិរញ្ញវត្ថុក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនGCC Trust ក្រមហ៊ុនGC Trust បានទទួលអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ ជាលើកទី នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានពង្រីកនូវអាជីវកម្មជាច្រើនរួមមានមន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារឹដែលនាំចូលពីប្រទេសកូរ៉េ គ្រឿងសំភារះផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និង ជាភ្នាក់ងារអចលនទ្រព្យថែមទៀតផង ដោយទទួលបានបទពិសោធ និមានជំនាញខ្ពស់ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនៈទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Business Residence

ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញនិងលក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គំរោងរបស់ CEO Business Residence នៅក្នុងប្រទេសកម្ពុជា​ផងដែរ។

CEO Business Residence គឺជាអគារភ្លោះដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូកដែលត្រូវបានគ្រោងនិងដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយមានដៃគូជាច្រើនដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុនGolden Cambodia Century (GCC) សំណង់អាគារនេះមានចំនួន៣២ជាន់ហើយបច្ចុប្បន្នការសាងសង់នៃអគារនេះបានធ្វើដល់ជាន់ទី២៧ហើយយើងរំពឹងថានឹងបញ្ចប់ការសាងសងនៅក្នុងឆ្នាំ២០២២ នាពេលខាងមុខនេះ

ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO Business Residence អតិថិជនរបស់យើងទាំងអស់នឹងរីករាយជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏ពិសេសបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង ៨០០០ សាខា នៅក្នុង ៧៨ ប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ។​ ហើយ Wyndham Grand បានបង្កើនសមាជិកជាង ៥០ លាននាក់នៅទូទាំងពិភពលោកផងដែរ

ជាមួយនឹងភាពរួសរាយរាក់ទាក់និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនាបថដ៏ទាន់សម័យគឺជាចំណុចសំខាន់នៃអគារភ្លោះ CEO Business Residence ការបរិភោគអាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យ កន្លែងទទួលភ្ញៀវដ៏ធំទូលាយដែលមានទំហំដល់ទៅ៨ ម៉ែត្រ កន្លែងញាំកាហ្វេដែលមានផ្ទាំងគំនូរដល់ស្រស់ស្អាតកន្លែងពិសាស្រានិងជក់បារី សាលពិធីជប់លៀង បន្ទប់KTV មជ្ឈមណ្ឌលពាណិជ្ជកម្ម CEO បន្ទប់ប្រជុំដែលមានកៅអី ១២ និង ២០កៅអី រោងកុនដែលមាន ៨៥កៅអី អាងហែលទឹកដែលមានទំហំធំទូលាយ បន្ទប់  ស្ប៉ាដ៏ល្អប្រណិត កន្លែងហាត់ប្រាណដែលមានឈ្មោះថា SKY និងកន្លែងជាច្រើនទៀតផងដែរ អគារភ្លោះ CEO Business Residence នឹងផ្តល់ជូននូវទីកន្លែងដែលមានផាសុកភាពព្រមជាមួយនឹងភាពទាន់សម័យដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។

ដោយផ្តោតលើអនាគតនាពេលខាងមុខនេះ តំបន់បាក់ទូកនឹងក្លាយជាតំបន់KLCC ដែលដូចទៅនឹប្រទេសម៉ាឡេស៊ី ឬផ្លូវ Orchardនៅប្រទេសសិង្ហបុរី។ តំបន់នេះមិនត្រឹមតែជាតំបន់ទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាតំបន់ពាណិជ្ជកម្មសំខាន់ដែលទាក់ទាញជនបរទេសពីទូទាំងពិភពលោកផងដែរ៕


ចែករំលែក៖