ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យីងឡាក់ វាយប្រហារយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ជានាយករដ្ឋមន្ត្រីត្រូវធ្វើរដ្ឋប្រហារដោយយោធា ក្រោមការដឹកនាំរបស់លោកប្រយុទ្ធកាលពីឆ្នាំ​២០១៤​ ពេលនេះបានចេញមុខវាយប្រហារយ៉ាងខ្លាំង​ដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោយពីមានបាតុកម្មប្រឆាំង​រដ្ឋាភិបាលកើតឡើង។
នៅលើបណ្តាញសង្គម​Twitter អតីតនាយករដ្ឋមន្ត្រីយីងឡាក់ បានលើកឡើងដោយចោទជាសំណួរថា ​ តើនាយករដ្ឋមន្ត្រីប្រាយុទ្ធ​មានចាំទេពេលក្រុមបាតុករធ្វើបាតុកម្មទាមទារឱ្យលោកស្រីចាកចេញពីតំណែងកាលពី​៦ឆ្នាំមុនដែរឬទេ?
លោកស្រី​ យីងឡាក់បន្តទៀតថា នៅពេលនោះ លោកប្រាយុទ្ធ ជាមេទ័ព​បានសួរលោកស្រីមួយសំណួរថា​« តើខ្ញុំអាចបន្តដឹកនាំរដ្ឋាភិបាល ជំនួសលោកស្រីបានដែរឬទេ?»។
នៅលើបណ្តាញសង្គម ​Twitter លោកស្រីយីងឡាក់ បានបង្ហោះ​ថា«ថ្ងៃនេះ រឿងរ៉ាវ ដូចគ្នានោះបានកើតឡើងចំពោះលោក «ប្រាយុទ្ធ» ក្រោយពេលមាននិស្សិតជាង​១សែននាក់ និងពលរដ្ឋ​ជាច្រើនទាមទារឲ្យលោកចុះចេញពីតំណែង​»។លោកស្រីបន្តទៀតថា «ខ្ញុំសង្ឃឹមថា​ នាយករដ្ឋមន្ត្រីប្រាយុទ្ធ នឹងចាំនូវអ្វីដែល​លោកបានសួរខ្ញុំកាលពី​៦ឆ្នាំ​មុន ហើយខ្ញុំសង្ឃឹមថា លោកនឹងសម្រេចជាបន្ទាន់ដើម្បីនាំប្រទេសជាតិ​វិលត្រឡប់មកកាន់សន្តិភាព និងស្ថិរភាពវិញ»។
ស្ថានភាពបាតុកម្មនៅក្នុងប្រទេសថៃ បានស្ងប់ស្ងាត់វិញបណ្តោះអាសន្ន ក្រោយកាលពីល្ងាចថ្ងៃទី​១៧​ខែតុលា មេដឹកនាំបាតុកម្មបានអំពាវនាវដល់បាតុករទាំងអស់ វិលត្រឡប់ទៅផ្ទះសម្រាកយកកម្លាំង ដើម្បីត្រៀមតស៊ូនៅថ្ងៃក្រោយបន្តទៀត​៕

ដោយ៖ធី រីណា


ចែករំលែក៖