ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអញ្ជើញអមព្រះរាជសកម្មភាពនិមន្តចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ៣កេីត ខែកត្តិក ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២០​  លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអញ្ជើញអមព្រះរាជសកម្មភាពនិមន្តចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច លំនៅឋានជាច្រេីនគ្រួសារ​ ក្នុងសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

     ព្រះវត្តមាននិមន្តចែកអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះក្រោមព្រះរាជអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​

អំ លីមហេង​ សម្ដេចព្រះសង្ឃនាយករងទី១​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តចំពុះក្អែក និមន្តអមដោយសម្ដេចព្រះធម្មលិខិត​ បណ្ឌិត​ សៅរ៍​ ចន្ទ​ ថុល្ល ព្រះមន្ត្រីសង្ឃ​ ក្នុងព្រះនិមន្ត​ចែកអំណោយនេះដែរ ក្នុងមួយគ្រួសារទទួលបាននូវ​ បច្ច័យ​ គ្រឿងឧបភោគ​ បរិភោគ​ និងសម្ភារមួយចំនួនទៀត ៕

ដោយ៖ ស សម


ចែករំលែក៖