យ៉ាងហោចណាស់ក៏មានមនុស្ស១៥នាក់ដែរបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលពលរដ្ឋជាច្រើនបានទៅកាន់ស្ថានទូតប៉ាគីស្ថានស្ថិតនៅទីក្រុងអ៊ិស្លាមម៉ាបាដ កាលពីថ្ងៃទី២០ខែតុលា ដើម្បីសុំទិដ្ឋាការចូលទៅកាន់ទឹកដីប៉ាគីស្ថាន។
ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតប៉ាគីស្ថានប្រចាំនៅទីក្រុងអ៊ិស្លាមម៉ាបាដ ប្រទេសអាហ្វហ្គានីស្ថាន។ការជួបជុំគ្នាច្រើនបង្កឲ្យមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ ។
ក្នុងពេលនោះមានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៣.០០០នាក់បានទៅទៅសុំវីសា ។ ដោយសារមានមនុស្សច្រើនបែបនេះទើបមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ គឺជាស្ត្រីទាំងអស់។ ពលរដ្ឋដែលទៅសុំវីសាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ទើបឈានដល់ហេតុការណ៍អាក្រក់បែបនេះកើតឡើង។
ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្វហ្គានីស្ថានរាប់សិបពាន់នាក់បាននាំគ្នាទៅកាន់ទឹកដីប៉ាគីស្ថាន ដើម្បីព្យាបាលជំងឺ ទៅរៀន ទៅធ្វើការ… ដោយនៅក្នុងទឹកដីប៉ាគីស្ថានងាយក្នុងការរស់នៅជាងអាហ្វហ្គានីស្ថាន។ ប្រទេសទាំងពីរ មានបន្ទាត់ព្រំដែនរួមគ្នាប្រវែងដល់ទៅ២.៦០០គីឡូម៉ែត្រ ។
ប៉ាគីស្ថានបានទទួលជនភៀសខ្លួន ដោយអំពើហិង្សានិងភៀសខ្លួនដោយបញ្ហាសេដ្ឋកិច្ចដល់ទៅ៣លាននាក់។ ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ដូច្នេះក្នុងពេលបើកទ្វារព្រំដែន ពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រុកសុំទិដ្ឋាការទៅកាន់ប៉ាគីស្ថានឲ្យបានឆាប់បំផុត៕
ដោយ៖ធី រីណា